(ព្រះសីហនុ)៖ ស្នងការននគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានដឹកនាំស្នងការរង៣រូប ជួបពិភាក្សាការងារ​ជាមួយតំណាង​ស្ថាន​ទូតជប៉ុន​ប្រចាំកម្ពុជា និងមេបញ្ជាការកងទ័ពជើងទឹកជប៉ុន ដែលបានមកធ្វើទស្សន​កិច្ចនៅប្រទេស​កម្ពុជា​ចាប់ពីថ្ងៃទី១៧-២០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

មន្រ្តីនគរបាលខេត្តព្រះសីហនុ បានប្រាប់ Fresh Newsថា «ការជួបសំណេះ សំណាលក្នុងគោលបំណងឲ្យ កងទ័ពជើងទឹកជប៉ុន សិក្សាស្វែងយល់ការហ្វឹកហាត់ពង្រឹងសមត្ថភាព និងពង្រឹងចំណង​មិត្តភាពនៃប្រទេសទាំង២ កម្ពុជា-ជប៉ុន»។ នៅក្នុងជំនួបនេះលោកឧត្តមសេនីយ៍ស្នងការ បានសំដែងការស្វាគមន៍ នៃដំណើរទស្សកិច្ចនេះ ប្រកបដោយមោទនភាព​ក្រៃលែង​ព្រោះថា ប្រទេសកម្ពុជា​បច្ចុប្បន្ន​​​ពិតជាមានសន្តិភាព ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍អន្តរជាតិ អាចមកស្នាក់នៅលេងកំសាន្ត​ដោយគ្មានការព្រួយ​បារម្មណ៍៕