(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភលើកទី៤៤ ជូនកម្មករនិយោជិត ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។

សេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ការបើកផ្ដល់ប្រាក់ឧបត្ថម្ភលើកទី៤៤នេះ មានកម្មករនិយោជិតសរុបចំនួន ៤,៨៣៨នាក់ នៅរោងចក្រ សហគ្រាសចំនួន ២៨ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍។

សូមអានសេចក្តីជូនដំណឹងខាងក្រោម៖