(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភលើកទី៤៣ ជូនកម្មករនិយោជិត ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។
សេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា ការបើកផ្ដល់ប្រាក់ឧបត្ថម្ភលើកទី៤៣នេះ មានកម្មករនិយោជិតសរុបចំនួន ៣,១៤០ នាក់ នៅរោងចក្រ-សហគ្រាសចំនួន ៥ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍៕
សូមអានសេចក្តីជូនដំណឹងខាងក្រោម៖