(ពោធិ៍សាត់)៖ នៅថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២០ លោកស្រី ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានដឹកនាំក្រុមការងារបច្ចេកទេសអន្តរក្រសួង នៃគណ:កម្មការការពារកុមារថ្នាក់ជាតិ ចូលជួបសម្តែងការគួរសមជាមួយ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់។
បន្ថែមពីនេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ដឹកនាំក្រុមការងារបច្ចេកទេសដើម្បីបន្តបើកកិច្ចប្រជុំ ដើម្បីពិនិត្យ និងសម្រេចគោលបំណងចំនួន៣រួមមាន៖
*ទី១៖ ស្នើសុំធាតុចូលសេចក្តីព្រាងផែនការសម្រាប់អនុវត្តគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ ២០១៩-២០២៩។
*ទី២៖ ស្នើសុំការឯកភាពលើសេចក្តីព្រាងផែនកាតសកម្មភាព ឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា។
*ទី៣៖ ស្នើសុំការឯកភាពលើសៀវភៅមគ្គុទេសន៍ ស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ៕