(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីសកល គ.ស. ២០២១។
សារលិខិតគោរពជូនពរនោះមានខ្លឹមសារថា៖ «ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីអបអរសាទរទទួលអំណរឆ្នាំថ្មីសកល គ.ស.២០២១ ដែលនឹងចូលមកដល់នៅវេលាដ៏ឆាប់ៗខាងមុខនេះ ជាបឋមរូបខ្ញុំ និងសហការីនៃកាកបាទក្រហមកម្ពុជាគ្រប់លំដាប់ថ្នាក់ សូមគោរពជូនសព្ទសាធុការពរបវរសួស្តី សិរីវឌ្ឍនាជយាតិរេកអនេកប្បការ ចំពោះ សម្ដេចពិជ័យសេនា និងលោកជំទាវ សូមមានសុខភាពល្អពេញបរិបូរណ៍ កម្លាំងពលំមាំមួនខ្លាំងក្លា ឆន្ទៈ មនសិការ ប្រាជ្ញាវាងវៃ ចម្រើន ជន្មាទីឃាយុ យឺនយូរ ដើម្បីសម្ដេច និងលោកជំទាវ បន្តរួមចំណែកដឹកនាំសង្គមជាតិ មាតុភូមិ កាន់តែចំរុងចម្រើនថ្កុំថ្កើង សម្បូរសប្បាយជានិច្ចនិរន្តរ៍តរៀងទៅ»។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតគោរពជូនពរ៖