(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីសកល គ.ស. ២០២១។

សារលិខិតគោរពជូនពរនោះមានខ្លឹមសារថា៖ «ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីអបអរសាទរទទួលអំណរឆ្នាំថ្មីសកល គ.ស.២០២១ ដែលនឹងចូលមកដល់នៅវេលាដ៏ឆាប់ៗខាងមុខនេះ ជាបឋមរូបខ្ញុំ និងសហការីនៃកាកបាទក្រហមកម្ពុជាគ្រប់លំដាប់ថ្នាក់ សូមគោរពជូនសព្ទសាធុការពរបវរសួស្តី សិរីវឌ្ឍនាជយាតិរេកអនេកប្បការ ចំពោះ សម្ដេចក្រឡាហោម និងលោកជំទាវ សូមមានសុខភាពល្អពេញបរិបូរណ៍ កម្លាំងពលំមាំមួនខ្លាំងក្លា ឆន្ទៈ មនសិការ ប្រាជ្ញាវាងវៃ ចម្រើន ជន្មាទីឃាយុ យឺនយូរ ដើម្បីសម្ដេច និងលោកជំទាវ បន្តរួមចំណែកដឹកនាំសង្គមជាតិ មាតុភូមិ កាន់តែចំរុងចម្រើនថ្កុំថ្កើង សម្បូរសប្បាយជានិច្ចនិរន្តរ៍តរៀងទៅ»។

ក្នុងអភិសម័យប្រពៃថ្លៃថ្លានេះដែរ «រូបខ្ញុំ និងសហការី សូមថ្លែងនូវការគោរពកោតស្ញប់ស្ញែង ជាអនេកប្បការ ចំពោះវីរភាពឧត្តុង្គឧត្តម របស់ សម្ដេចក្រឡាហោម ដែលជានិច្ចកាល សម្តេចតែងបំពេញបេសកកម្មចម្បងៗតាមនីតិកោសល្យជ្រៅជ្រះ តម្កល់ផលប្រយោជន៍ជាតិជាធំ សុវត្ថិភាពសង្គម រួមទាំងអនុវត្តនីតិរដ្ឋប្រាកដប្រជា ធានាបាននូវមូលដ្ឋានសន្តិភាព ស្ថិរភាព របៀបរៀបរយ ព្រមទាំងការពារសមិទ្ធផលសង្គម សណ្តាប់ធ្នាប់ សាធារណៈ បានល្អប្រសើរគួរជាទីមោទកភាពក្រៃលែង»

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតគោរពជូនពរ៖