(កណ្តាល)៖ នាយករដ្ឋមន្ត្រីស្តីទី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈនេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅសំរាប់ឆ្នាំ២០១៦ របស់រដ្ឋបាលខេត្តកណ្តាល។
ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីបណ្តា ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងប្រធាននាយកដ្ឋាន និងមន្ត្រីរាជការយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានសំដែងនូវការកោតសរសើរ ចំពោះសមិទ្ធផលការងាររបស់រដ្ឋបាលខេត្តកណ្តាល និងបានផ្តាំផ្ញើរដល់មន្ត្រីរាជការទាំងអស់ខិតខំយកចិត្តទុកដាក់បន្ថែមទៀតដល់ការអនុវត្តផែន ការយុទ្ធសាស្ត្រ០៥ឆ្នាំរបស់ខ្លួន ប្រកបដោយគុណភាព និងសមត្ថភាពល្អប្រសើរ៕