(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីសកល គ.ស. ២០២១។

សារលិខិតគោរពជូនពរនោះមានខ្លឹមសារថា៖ «ក្នុងទិវាដ៏សោមនស្សរីករាយ នៃឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២១ ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមលំឱនកាយដោយស្មោះអស់ពីដួងចិត្ត គោរពជូនពរជ័យ បវរសួស្តី សិរីមង្គល វិបុល សុខ មហាប្រសើរ ជូន សម្ដេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភានៃកម្ពុជា និងលោកជំទាវ សូមមាន សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាឈ្លាសវៃ អាយុយឺនយូរ និងសម្រេចជោគជ័យ ត្រចះត្រចង់ថ្មីៗបន្ថែមទៀត ក្នុងបេសកកម្ម ដើម្បីជាតិ និងប្រជាជន។

ជាឥស្សរជនជាតិដ៏ឆ្នើមមួយរូប ក្នុងបុព្វហេតុ ដ៏ថ្លៃថ្លា ការពារខឿនឯករាជ្យជាតិ និងបូរណភាពទឹកដី សម្ដេចវិបុលសេនាភក្តី ដែលជានិច្ចកាលយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ពុះពារគ្រប់ឧបសគ្គ ប្រកបដោយឆន្ទៈ មនសិការ បំពេញ បេសកកម្មយ៉ាងស្រួចស្រាល់ រួមចំណែកយ៉ាងធំធេង ធ្វើឲ្យប្រទេសទទួលបាននូវ ឯកភាពជាតិ សុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព ប្រជាធិបតេយ្យពេញលេញ ជំរុញការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើន លើគ្រប់វិស័យក្នុងដំណើរឆ្ពោះទៅកាន់ នីតិរដ្ឋរឹងមាំ និងអភិបាលកិច្ចល្អ ជាពិសេស ការដឹកនាំស្ថាប័នព្រឹទ្ធសភាទទួលបានជោគជ័យធំៗជាច្រើន ជាទីមោទកបំផុត ដើម្បីឧត្ដមប្រយោជន៍ ជាតិសាសនា ព្រះមហាក្សត្រ។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតគោរពជូនពរ៖