(ភ្នំពេញ)៖ ផ្តើមចេញពីទឹកចិត្តសប្បុរសធម៌ និងមនុស្សធម៌ដឹងសុខទុក្ខប្រជាពលរដ្ឋ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ និងសមាគមសិស្ស-និស្សិត អាហាររូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សហការជាមួយមន្ត្រីសាលាខណ្ឌសែន សុខបានចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិការបស់រសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនលោកយាយ ថោង តូច អាយុ៩៦ឆ្នាំ ដែលកំពុងមានជម្ងឺប្រចាំកាយ មានកូនស្រី២នាក់ ជាស្រី្តមេម៉ាយ រស់នៅភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បន្ទាប់មកក្រុមការងារក៏បានចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្តល់ដល់ កុមារី សុខស្រីនី អាយុ៨ឆ្នាំ មានជម្ងឺប៉ូល្យូ ខ្វះអាហាររូបត្ថម្ភ (ស្វិតដៃជើង) ពីកំណើតកំពុងសម្រាក ក្នុងមន្ទីពេទ្យកុមារជាតិ ដែលមានម្តាយឈ្មោះទេព ស្រី រត្ន័ អាយុ៤២ឆ្នាំ ឪពុកឈ្មោះ សុខ ស៊ីថា អាយុ៤២ឆ្នាំ មានកូន៦នាក់ ក្នុងបន្ទុករស់នៅភូមិប្រឡាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ក្រុមគ្រួសារដែលការយកចិត្តទុកដាក់ ប្រកបដោយទឹកចិត្តសប្បុរសធម៌ និងមនុស្សធម៌នេះ បានគោរពថ្លែងអំណរគុណ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋនិងបានឲ្យក្រុមការងារនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគនិងថវិកា ជូនដល់ពួកគាត់នាពេលនេះ៕