(ភ្នំពេញ)៖ ការប្រើប្រាស់រថយន្តមួយរយៈពេលយូរ វាជារឿងជៀសមិនផុត ដែលសមា្ភរៈទាំងនោះ អាចនឹងបង្ហាញនូវភាពចាស់សឹករិចរឹល ដោយសារការអង្គុយ ការច្រត់ដៃទៅលើទ្វារ ការកាន់ចង្កូតជាដើម។ ដូច្នេះ តើក្រុមហ៊ុន Ford បានធ្វើអ្វីខ្លះ ដើម្បីជួយដោះស្រាយបញ្ហាអស់ទាំងនេះ?
ដើម្បីធានាគុណភាពនៃប្រភេទក្រណាត់ ស្បែក និងប្លាស្ទិចបំពាក់នៅខាងក្នុងរថយន្ត ក្រុមការងារ Ford បានយករាល់សម្ភារៈប្រើនៅខាងក្នុងរថយន្ត មកធ្វើតេស្តយ៉ាងល្អិតល្អន់ ជាមួយនឹងការទាញ ការកោស ការធ្វើតេស្តទៅលើក្លិន និងការធ្វើតេស្តទៅលើភាពធន់ និងស្នាមប្រឡាក់ ដោយសារសារធាតុផ្សេងៗដូចជា កាហ្វេ ជាតិប្រេង និងធូលីដីជាដើម។
ការធ្វើតេស្តសាកល្បងនេះគឺដើម្បីធានាគុណភាពសម្ភារៈរឹងមាំ ប្រើប្រាស់បានយូរ ធន់នឹងស្នាមប្រឡាក់និងស្នាមឆ្កូតផ្សេងៗ។ សម្ភារៈទាំងនោះត្រូវបានឆ្លងកាត់ការធ្វើតេស្តយ៉ាងផ្ចិត ផ្ចង់ជាច្រើនដំណាក់កាលដូចជា៖
- ការធ្វើតេស្តដោយកោសដោយម្រាមដៃទៅលើគំរូប្លាស្ទិកផ្សេងគ្នាដើម្បីមើលទៅលើភាពរឹងមាំរបស់វា។
- ការធ្វើតេស្តទៅលើភាពធន់នឹងការប្រឡាក់ក្រណាត់ទាំងនោះ ត្រូវឆ្លងកាត់ការប្រឡាក់នឹងសារធាតុផ្សេងៗ បន្ទាប់មកយកទៅលាងសម្អាតម្ដងទៀត ដើម្បីត្រួតពិនិត្យភាពធន់នឹងការប្រឡាក់របស់សាច់ក្រណាត់។
- ការធ្វើតេស្តនឹងការប្រឡាក់ពណ៌ ដោយយកសម្ភារៈដែលមានព៌ណផ្សេងគ្នាមកត្រដុសនឹងស្បែកកៅអីរថយន្ត ដើម្បីពិនិត្យមើលថាតើមានដានប្រឡាក់ទៅនឹងកៅអីឬទេ។
- ការធ្វើតេស្តចុងក្រោយដោយយកក្រណាត់ទៅកកិតនឹងដំដែកដែលមានធ្មេញស្រួច ជាច្រើនដងរហូត ៦០០ជុំ ដើម្បីសាកល្បងពីភាពរឹងមាំរបស់វា។
លើសពីនេះទៀត ក្រុមការងាររបស់ Ford ក៏បានធ្វើតេស្តទៅលើក្លិនរបស់សម្ភារៈផ្សេងៗ ដើម្បីធានាគ្មានក្លិនរំខានដល់អ្នកបើកបរ។ ការធ្វើតេស្តយ៉ាងល្អិតល្អន់នេះ គឺជាការបញ្ជាក់ពីការ
ប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Ford ក្នុងការផ្តល់ជូននូវរថយន្តដែលមានគុណភាពដល់អតិថិជន និងនៅតែបន្តធានាឱ្យបាននូវស្តង់ដារនៃការប្រើប្រាស់យូរអង្វែង និងមានផាសុកភាពជៀសវាងការបំពុលបរិស្ថាន។
ដើម្បីឲ្យកាន់តែយល់ច្បាស់ប្រិយមិត្តអាចទស្សនា Video ដូចខាងក្រោម:
http://youtu.be/8EfmrmasJTY
http://youtu.be/5SlmA8t6DzU
http://youtu.be/gvfouvJjl3w
សម្រាប់ព៌តមានបន្ថែម សូមទំនាក់ទំនងមកកាន់ទូស័ព្ទលេខ: 012 333 975 (ភ្នំពេញ) ឬ 063 766 661 (សៀមរាប) ឬ ចូលទៅកាន់បណ្ដាញទំនាក់ទំនងសង្គមwww.facebook.com/RMAFordCambodia/