(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៧ ខែកុម្ភៈនេះ បានចេញសេចក្តីជូនដំណឹងមួយ ដើម្បីបញ្ជាក់ពីស្ថានភាពអាកាសធាតុ របស់ប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៦ ចាប់ពីខែមីនា រហូតដល់ចុងខែវិច្ឆិកា ជូនដល់ប្រជាពលរដ្ឋកម្ពុជាបានជ្រាប។
សេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹកបានបញ្ជាក់ថា បាតុភូតធម្មជាតិនឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា ស្ថានភាពដូចជា៖
-នៅរដូវប្រាំង៖ ក្នុងខែមីនា និងខែមេសា ធាតុអាកាសនឹងក្តៅហួតហែងខ្លាំង បរិមាណទឹកភ្លៀងកក់ខែមានចំនួនតិចតួច ហើយបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ នឹងកើតឡើងច្រើន។
-នៅដើមរដូវវស្សា៖ ចាប់ពីខែឧសភា ដល់ខែកក្កដា មានភ្លៀងតិច មានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន។ កូនរដូវប្រាំងនឹងកើតមាន ចាប់ពីពាក់កណ្តាលខែកក្កដា ដល់ចុងខែកក្កដា។
- របាយទឹកភ្លៀងនឹងចាប់ផ្តើមធ្លាក់ច្រើន ហើយរាយប៉ាយបានល្អ ចាប់ពីពាក់កណ្តាលរដូវវស្សា រហូតដល់ចុងរដូវវស្សា (ចាប់ពីខែសីហា ដល់ចុងខែវិច្ឆិកា)៕
ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖