(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញលិខិតណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្តចំនួន ៧ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមសេចក្ដីណែនាំ ស្ដីពីការអនុវត្តវិធានការបន្ថែមរបស់រាជរដ្ឋាភិបាលសម្រាប់វិស័យទេសចរណ៍ជុំទី៧។

មន្ទីរទេសចរណ៍ទាំងនោះរួមមាន៖ មន្ទីរទេសចរណ៍រាជធានីភ្នំពេញ មន្ទីរទេសចរណ៍ខេត្តសៀមរាប មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ មន្ទីរទេសចរណ៍ខេត្តកែប មន្ទីរទេសចរណ៍ខេត្តកំពត មន្ទីរទេសចរណ៍ខេត្តស្វាយរៀង និងមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ។

សូមជម្រាបថា ការណែនាំរបស់ក្រសួងទេសចរណ៍ទៅកាន់មន្ទីរទេសចរណ៍ទាំង ៧ រាជធានី-ខេត្តនេះ ធ្វើឡើងបន្ទាប់ពីមានសេចក្ដីណែនាំរបស់រដ្ឋាភិបាលកម្ពុជាអំពីវិធានការបន្ថែម ដើម្បីគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗដែលចូលរួមជំរុញសេដ្ឋកិច្ចជាតិ នៅក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ១៩ ព្រមទាំងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្រោយវិបត្តិជំងឺកូវីដ១៩នេះ (សម្រាប់ជុំទី៧ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០)៕

ខាងក្រោមនេះជាខ្លឹមសារលម្អិតក្នុងលិខិតណែនាំរបស់ក្រសួងទេសចរណ៍៖