(ភ្នំពេញ)៖ លោកស្រី ថោ ពៅ ប្រធានបុរីទារក និងកុមារជាតិ បានចេញលិខិតថ្លែងអំណរគុណ ជូនចំពោះ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងលោកស្រី ដែលបានប្រើប្រាស់ មូលនិធិ «ណាំហុង- បុរីហោ» ផ្តល់ជំនួយឧបត្ថម្ភដល់ បុរីទារក និងកុមារជាតិរហូតមកដល់ពេលបច្ចុប្បន្ននេះ។
ក្នុងលិខិតដដែលនោះ លោកស្រី ថោ ពៅ បានបញ្ជាក់ថា «ការផ្តល់ជំនួយឧបត្ថម្ភរបស់ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងលោកស្រី គឺជាការបង្ហាញនូវកាយវិការ និងទឹកចិត្តប្រកបដោយព្រហ្មវិហារធម៌ និងមនុស្សធម៌ ក្នុងការផ្តល់ក្តីស្រឡាញ់ ការអាណិតអាសូរ និងការគាំពារចំពោះ កុមារកំព្រា កុមារពិការ ជាពិសេស បានជំរុញស្ថានភាពក្នុងការថែទាំឲ្យកាន់តែល្អប្រសើរថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពកុមារកំព្រា កុមារពិការ ឲ្យកាន់តែមានប្រសិទ្ធិភាព»។
ក្នុងឱកាសនោះ លោកស្រី ថោ ពៅ តំណាងឲ្យកុមារកំព្រា កុមារពិការ រស់នៅបុរីទារក និងកុមារជាតិ សូមគោរពថ្លែងងមណរគុណ និងគោរពជូនពរ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងលោកស្រីក្នុងឳកាសចូលឆ្នាំថ្មី ឆ្នាំសាកលខាងមុខនេះ សូមទទួលបានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច និងសមប្រកបនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕