Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

TOP NEWS: នាយករដ្ឋមន្រ្តីថៃ ផ្ញើសារលិខិតជូន សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ ​​​​(Video inside)

28-12-2020 09:14

(ភ្នំពេញ)៖ លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ បានផ្ញើសារលិខិតមួយជូន សម្រាប់ឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ ឆ្នាំនេះ។ នេះបើតាមលិខិតរបស់ លោក ប្រាយុទ្ធ ច័ន្ទអូឆា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងសារលិខិតរបស់ខ្លួន លោក ប្រាយុទ្ធ ច័ន្ទអូឆា បានបញ្ជាក់ថា «នៅក្នុងឱកាសដ៏វិសេសវិសាល នៃខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរបស់យើង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ខ្ញុំមានសេចក្ដីសោមនស្សរីករាយ សូមគូសបញ្ជាក់ថា ទំនាក់ទំនងរវាងថៃ និងកម្ពុជា កាន់តែមានភាពរឹងមាំជាងពេលណាទាំងអស់ ជាមួយនឹងកិច្ចសហប្រតិបត្តិការដ៏ធំទូលាយ និងផលប្រយោជន៍រួមលើគ្រប់វិស័យ»

លោកបញ្ជាក់ថា ជាប្រទេសជិតខាងជាមិត្ត តំបន់ព្រំដែនរបស់យើងកំពុងទទួលបាននូវស្ថិរភាព និងសន្តិភាព យូរអង្វែង ដោយមានពាណិជ្ជកម្មឆ្លងដែនរីកចម្រើនឥតឈប់ឈរ ដែលនាំមកនូវការងារបន្ថែម និង បានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើងឱ្យកាន់តែប្រសើរឡើង៕

ខាងក្រោមនេះជាសារលិខិតរបស់នាយករដ្ឋមន្រ្តីថៃ៖