ឪពុករបស់លោក ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ទទួលមរណភាព ក្នុងជន្មាយុ៧៧ឆ្នាំ
28-12-2020 08:04
(ភ្នំពេញ)៖ ឧបាសក កែវ មេន នាមដើមហៅ ជ្រុន គឹមជ្រា ត្រូវជាឪពុកបង្កើតរបស់លោក ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលមរណភាព នៅថ្ងៃចន្ទ ១៤កើត ខែបុស្ស ឆ្នាំជួត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ក្នុងជន្មាយុ៧៧ឆ្នាំ វេលាម៉ោង៣៖០៦នាទីទៀបភ្លឺ ដោយជរាពាធ។
បច្ចុប្បន្នសពកំពុងតម្កល់ ធ្វើបុណ្យតាមប្រពៃណី និងព្រះពុទ្ធសាសានានៅអាសយដ្ឋាន ក្នុងបុរីណតប៊្រីដ ផ្ទះលេខ ០៤៤ ផ្លូវ 2B1 ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ដំណឹងនេះចាត់ទុកជាសេចក្ដីអញ្ជើញ សម្តេច ទ្រង់ លោកឧញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី ញាតិមិត្តជិតឆ្ងាយនៃសពមេត្តាជ្រាប និងអញ្ជើញចូលរួមពិធីបុណ្យសពតាមការគួរ៕