(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលទើបនឹងបង្កើតឲ្យដឹងថា នៅស្អែករូបលោកនឹងដាក់លិខិត ទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំការអនុញ្ញាត ចុះជួបសាកសួរសុខទុក្ខសមាជិក គណបក្សសង្គ្រោះជាតិ១១រូប ដែលកំពុងជាប់ឃុំឃាំងនៅពន្ធនាគារ ព្រៃស។
ប្រធានគណបក្សវ័យក្មេងរូបនោះ បានបញ្ជាក់ថា ក្នុងនាមអ្នកនយោបាយត្រូវចេះឈឺឆ្អាល ពីសុខទុក្ខជីវិតអ្នកនយោបាយដូចគ្នា ទោះបីជាយើងនៅបក្សផ្សេងគ្នា ប៉ុន្តែឆន្ទៈស្នេហាជាតិយើងដូចគ្នា, នេះជានយោបាយថ្មី។
សូមជំរាបថា សកម្មជនគណបក្សសង្រ្គោះជាតិ១៥នាក់ ដែលពាក់ព័ន្ធនឹងអំពើហិង្សា នៅក្បែរទីលានប្រជាធិបតេយ្យ និងក្លែងឯកសារ សាធារណៈ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅចុងឆ្នាំ២០១៤ និងដើមឆ្នាំ២០១៥ ក្នុងនោះមានលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា គណបក្សសមរង្ស៊ី និង លោក មាជ សុវណ្ណារ៉ា នាយកព័ត៌មាន គណបក្សសង្រ្គោះជាតិផងដែរ៕