(កំពង់ស្ពឺ)៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមន និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នេះ បានចុះត្រួតពិនិត្យទីតាំងក្លិបកំសាន្ត យីហោម៉ាស្ទ័រកុងទីន័រ ដែលលួចបើកអាជីវកម្ម រាំកំសាន្ត ផ្ទុយនឹងបទបញ្ជា របស់រាជរដ្ឋាភិបាល។
ទីតាំងក្លិបកំសាន្តខាងលើ មានម្ចាស់ឈ្មោះ ហាន លៀងហេង ភេទប្រុស អាយុ ៤០ឆ្នាំ នៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ។
សមត្ថកិច្ចបានឃាត់មនុស្សចូលរាំកំសាន្ត ចំនួន៤២នាក់ ស្រី១៦នាក់ ក្នុងនោះ បានត្រួតពិនិត្យធ្វើតេស្តទឹកនោម រកសារធាតុញៀនឃើញចំនួន១១នាក់ ស្រី៥នាក់។
អ្នកដែលមានសារធាតុញៀនខាងលើ បានធ្វើការអប់រំណែនាំកិច្ចសន្យា និងបានប្រគល់ឲ្យឪពុកម្ដាយ ឬ អាណាព្យាបាល បញ្ជូនទៅមណ្ឌលអប់រំកែប្រែ អ្នកញៀនគ្រឿងញៀន៕