(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យទី២៧ ខែធ្នូ ឆ្នាំ២០២០ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News តែងលើកយកនូវព័ត៌មានសំខាន់ៗចំនួន១០ សុទ្ធសឹងតែរឿងគួរឱ្យចាប់អារម្មណ៍ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើអធិបញ្ជាទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចាត់វិធានការតាមច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតលើ សម រង្ស៊ី ចំពោះករណីប្រមាថយ៉ាងធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រ​ (ចុចអាន)

២៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តលើកលែងពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះតម្លៃក្រោម៧ម៉ឺនដុល្លារ រហូតដល់ដំណាច់ឆ្នាំ២០២១ (ចុចអាន)

៣៖ កម្ពុជាកំពុងរៀបចំឯកសារស្នើដាក់បញ្ចូល «ប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក (ចុចអាន)

៤៖ សម្ដេចតេជោ ហ៊ុន សែន សម្រេចបន្តអនុវត្ត «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩» ជុំទី៤ ចំនួន៣ខែទៀត​ (ចុចអាន)

៥៖ កម្ពុជា-វៀតណាម ផ្លាស់ប្តូរលិខិតូបករណ៍សច្ចាប័ន លើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ និងពិធីសារខណ្ឌសីមាបោះបង្គោលព្រំដែនគោក (ចុចអាន)

៦៖ រាជរដ្ឋាភិបាលចេញសេចក្ដីណែនាំ និងវិធានការបន្ថែម ដើម្បីគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច និងការស្ដារឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ១៩ (ជុំទី៧) (ចុចអាន)

៧៖ របាយការណ៍៖ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោក ក្នុងការគ្រប់គ្រងកូវីដ-១៩ បានល្អជាងគេ (ចុចអាន)

៨៖ តុលាការសម្រេច ប្រកាសសាលក្រមលើសំណុំរឿង២ករណីរបស់ទណ្ឌិត សម រង្ស៉ី ពាក់ព័ន្ធបំភ្លៃព័ត៌មានការស្លាប់របស់ លោក ហុក ឡង់ឌី និងករណីញុះញង់កុំឱ្យប្រជាពលរដ្ឋសងលុយធនាគារ នៅបំណាច់ឆ្នាំនេះ (ចុចអាន)

៩៖ ក្រុមប្រឹក្សាធម្មនុញ្ញ តម្កល់សេចក្តីសម្រេចរបស់ គ.ជ.ប ចំពោះបណ្តឹងរបស់ LDP ហើយបិទផ្លូវតវ៉ា (ចុចអាន)

១០៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសបន្ទាន់មួយជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា ពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩នៅប្រទេសថៃ (ចុចអាន)