(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហោះនៅលើ Facebook ផ្លូវការរបស់លោក អំពីការវឌ្ឍភាពនៃផលិតកម្មដំណាំកសិ-ឧស្សាហកម្មសំខាន់ៗចំនួន០៦មុខរួមមាន ដំណាំដំឡូងមី ដំណាំស្វាយចន្ទី ដំណាំស្វាយ ដំណាំចេកអំបូងលឿង ដំណាំមៀនប៉ៃលិន (តាង៉ែន) និងដំណាំម្រេច ក្នុងឆ្នាំ២០២០។
បើតាមលោករដ្ឋមន្ត្រី វេង សាខុន គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ការប្រមូលផលដំណាំទាំង៦មុខនេះ មានតម្លៃគិតជាទឹកប្រាក់ប្រមាណជិត២ពាន់លានដុល្លារ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញរបាយការណ៍វឌ្ឍនភាពដូចខាងក្រោម៖
១៖ ដំណាំដំឡូងមី
* ផ្ទៃដីដាំដុះចំនួន៦៥៦ ៨៦៨ ហិកតា
* ផ្ទៃដីប្រមូលផលចំនួន ៥៨២ ០៥៥ ហិកតា
* ទិន្នផលជាមធ្យម ចំនួន ១៩.២២តោន/ហិកតា
* បរិមាណផល ប្រមាណជា ១១ ១៨៥ ០៦៩តោន
* បរិមាណនាំចេញ គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៧ ០៧៥ ៤៩៤តោន
* តម្លៃប៉ាន់ស្មានសរុបមានចំនួនប្រមាណជា ១ ០២៦ ២៣២ ០០០ដុល្លារ (តម្លៃបានមកពីការគណនា តម្លៃនាំចេញផ្លូវការ ក្រៅផ្លូវការ និងផលិតផលប្រើប្រាស់ក្នុងស្រុក)
* រោងចក្រកែច្នៃមានចំនួន ៩ និងក្រុមហ៊ុននាំចេញចំនួន ៣៨
* ការប៉ាន់ស្មានផ្ទៃផលិតកម្មឆ្នាំ២០២១ អាចមានចំនួនប្រមាណជា ៦៦០ ៣៣៨ហិកតា (កើនប្រមាណជា ៥%)។
២៖ ដំណាំស្វាយចន្ទី
* ផ្ទៃដីដាំដុះចំនួន ២៣៦ ៤៧១ហិកតា
* ផ្ទៃដីប្រមូលផលចំនួន ១៦៥៦៧០ហិកតា
* ទិន្នផលជាមធ្យមចំនួន ១.៤៦តោន/ហិកតា
* បរិមាណផលប្រមាណជា ២៤២ ១៧៧តោន
* បរិមាណនាំចេញ គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ២១៨ ៨៨៤,២៩តោន
* តម្លៃប៉ាន់ស្មានសរុបមានចំនួនប្រមាណជា ២៨៨ ១១១ ៧០០ដុល្លារ
* សិប្បកម្មកែច្នៃមានចំនួន ៦ និងក្រុមហ៊ុននាំចេញមានចំនួន ២៦
* ការប៉ាន់ស្មានផ្ទៃផលិតកម្មឆ្នាំ២០២១ អាចមានចំនួនប្រមាណជា ២៤៨ ២៩៥ហិកតា (កើនប្រមាណជា ៥%)។
៣៖ ដំណាំស្វាយ
* ផ្ទៃដីដាំដុះចំនួន ១២៦ ៦៦៨ហិកតា
* ផ្ទៃដីប្រមូលផលចំនួន ៩១ ១០៤ហិកតា
* ទិន្នផលជាមធ្យមចំនួន ១៥.៣៧៧តោន/ហិកតា/រដូវ
* បរិមាណផលប្រមាណជា ១ ៤០០ ៩១៤តោន ក្នុងមួយរដូវ
* បរិមាណនាំចេញស្វាយស្រស់ គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៩៤៥ ២៧៤ តោន
* តម្លៃប៉ាន់ស្មានសរុបមានចំនួនប្រមាណជា ៤៧៣ ២០៧ ៧០០ដុល្លារ
* ក្រុមហ៊ុននាំចេញមានចំនួន ៤៧ក្រុមហ៊ុន និងអ្នកដាក់ពាក្យស្នើសុំចុះបញ្ជី សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ មានចំនួន ៤៨ (ក្រុមហ៊ុន ៣៣ សហគមន៍ ៣ និងម្ចាស់ចម្ការ ១២)។
* ការប៉ាន់ស្មានផ្ទៃផលិតកម្មឆ្នាំ២០២១ អាចមានចំនួនប្រមាណជា ១៣៥ ៥០០ហិកតា (កើនប្រមាណជា ៧%)។
៤៖ ដំណាំចេកអំបូងលឿង (ឆ្នាំ២០២០)
* ផ្ទៃដីប្រមូលផលចំនួន ១៥ ៩៤៥ហិកតា
* ទិន្នផលជាមធ្យមចំនួន ៣០តោន/ហិកតា
* បរិមាណផលប្រមាណជា ៤៧៨ ៣៥០តោន
* បរិមាណនាំចេញគិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៣១៣ ៤១០.៩៤តោន
* តម្លៃប៉ាន់ស្មានសរុបមានចំនួន ប្រមាណជា ៤៥១ ១២៥ ៧០០ដុល្លារ
* ក្រុមហ៊ុនដែលបានចុះបញ្ជីសម្រាប់នាំចេញមានចំនួន ១៥ ក្នុងនោះ ក្រុមហ៊ុនចំនួន ១១ បាននិងកំពុងប្រិតិបត្កិការនាំចេញ។
* ការប៉ាន់ស្មានផ្ទៃផលិតកម្មឆ្នាំ២០២១ អាចមានចំនួនប្រមាណជា ១៨ ៣៣៧ហិកតា (កើនប្រមាណជា ១៥%)។
៥៖ ដំណាំមៀនប៉ៃលិន (តាង៉ែន)
* ផ្ទៃដីដាំដុះចំនួន ១៤ ៤០៧ហិកតា
* ផ្ទៃដីប្រមូលផលចំនួន ១១ ៥១៤ហិកតា
* ទិន្នផលជាមធ្យមចំនួន ១៣.៨៨តោន/ហិកតា
* បរិមាណផលប្រមាណជា ១៥៩ ៨៣៣តោន
* បរិមាណនាំចេញគិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ១៧៤.៥២តោន
* តម្លៃប៉ាន់ស្មានសរុបមានចំនួនប្រមាណជា ៥៧ ៧៦៣ ១០០ដុល្លារ
* ក្រុមហ៊ុននាំចេញមានចំនួន ២ និងសហគមន៍កសិកម្មផលិតមៀនប៉ៃលិន មានចំនួន ១៥
* ការប៉ាន់ស្មានផ្ទៃផលិតកម្មឆ្នាំ២០២១ អាចមានចំនួនប្រមាណជា ១៥ ១២៧ហិកតា (កើនប្រមាណជា ៥%)។
៦៖ ដំណាំម្រេច
* ផ្ទៃដីដាំដុះចំនួន ៦ ៨២២ ហិកតា
* ផ្ទៃដីប្រមូលផលចំនួន ៦ ០០៤ ហិកតា
* ទិន្នផលជាមធ្យមចំនួន ៣.១៣តោន/ហិកតា
* បរិមាណផលចំនួន ១៨ ៨២៩តោន
* បរិមាណនាំចេញគិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៥ ០០៥.៦៥តោន
* តម្លៃប៉ាន់ស្មានសរុបមានចំនួនប្រមាណជា ២៥ ៤៩០ ២០០ដុល្លារ
* ក្រុមហ៊ុននាំចេញមានចំនួន ៣០ក្រុមហ៊ុន
* ការប៉ាន់ស្មានផ្ទៃផលិតកម្មឆ្នាំ២០២១ អាចមានចំនួនប្រមាណជា ៧ ១៦៣ហិកតា (កើនប្រមាណជា ៥%)៕