(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់តំណាងប្រគល់ឯកសណ្ឋានឈុតប្រយុទ្ធ ជូនគណៈស្នងការ និងកងអន្ដរាគមន៍ពិសេស ម្នាក់២ឈុត។
ការប្រគល់នេះធ្វើឡើង ក្រោមវត្តមានរបស់លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី ហ៊ួត ស្រីុ ស្នងការរងទទួលផែនការងារភស្តុភារ និងហិរញ្ញវត្ថុ តំណាងលោកឧត្តមសេនីយ៍ស្នងការ។
គួរជម្រាប់ថា នេះជាលើកទីពីរហើយ នៃការឯកសណ្ឋានឈុតប្រយុទ្ធជូនថ្នាក់ដឹកនាំ និងកងកម្លាំងដើម្បីចូលរួមការពារ រក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាព សន្តិសុខ ជូនប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះសីហនុ សរុបជិត៤០០ឈុត ដែលជាអំណាយរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ៕