(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំ ស្ដីពីនីតិវិធី នៃការជ្រើសរើសបុគ្គលិកក្រៅក្របខ័ណ្ឌរដ្ឋរបស់រដ្ឋបាលឃុំ-សង្កាត់។ នេះបើតាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០។
សេចក្ដីណែនាំរបស់សម្ដេចក្រឡាហោម ស ខេង គឺដើម្បីធានាឲ្យរដ្ឋបាលឃុំ-សង្កាត់ អាចជ្រើសរើសបាននូវបុគ្គលិកក្រៅក្របខ័ណ្ឌរដ្ឋ ដែលមានសមត្ថភាព និងបទពិសោធន៍សម្រាប់បម្រើការងារជូនរដ្ឋបាលឃុំ សង្កាត់ ប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព និងសម្លាភាព។
ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់សម្ដេចក្រឡាហោម ស ខេង៖