Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងមុខងារសាធារណៈ បង្កើតក្រុមអ្នកនាំពាក្យ និងក្រុមការងារតាមដាន Facebook នាយករដ្ឋមន្រ្តី

17-02-2016 13:11

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ បានសម្រេចបង្កើតក្រុមអ្នកនាំពាក្យប្រចាំក្រសួង និងក្រុមការងារមួយ ដើម្បីតាមដានបញ្ហាប្រជាពលរដ្ឋ​ ដែលពាក់ព័ន្ធនឹងជំនាញរបស់ខ្លួន នៅលើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នេះបើតាមសេចក្តីប្រកាសដែល Fresh News ទើបទទួលបាននៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦។

សេចក្តីប្រកាសរបស់ក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា ក្រុមអ្នកនាំពាក្យប្រចាំក្រសួងមានសមាសភាព ៩រូប ដែលដឹកនាំដោយ លោក យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ។ ចំណែកក្រុមអ្នកតាមដាន Facebook សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មានសមាសភាព៩រូបដូចគ្នា ហើយដឹកនាំដោយលោក ឈឿន ប៊ុណ្ណារ័ត្ន អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ។

សូមជំរាបថា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញលិខិតណែនាំ ដោយបញ្ជាឱ្យស្ថាប័ន ក្រសួងជំនាញ និងអាជ្ញាធរមូលដ្ឋាន បង្កើតក្រុមការងារ Facebook និងយកចិត្តទុកដាក់ដោះស្រាយបញ្ហានានា របស់ប្រជាពលរដ្ឋ ដែលបានរាយការណ៍ នៅលើបណ្តាញសង្គម Facebook នាយករដ្ឋមន្រ្តី ឱ្យទាន់ពេលវេលា៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់ក្រសួងមុខងារសាធារណៈ៖