(បាត់ដំបង)៖ លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នាររសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ បានទទួលម៉ាសចំនួន ៥០០ប្រអប់ និងជេលចំនួន ៥០ដប ពីក្រុមហ៊ុន ខនស៍ស៊ីមេនខម ភេនី លីមីធីតបាត់ដំបង ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

លោកបណ្ឌិត ប៊ុត គឹមស៊ាន បានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុនបាត់ដំបង ខនស៍ស៊ីមេនខម ភេនី លីមីធីត ដែលបានជួយឧបត្ថម្ភសម្ភារប្រឆាំងនឹងជំងឺកូវីដ១៩នេះ ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង។

លោកថា រដ្ឋបាលខេត្តនឹងយកអំណោយដ៏ថ្លៃថ្លានេះ យកទៅប្រើប្រាស់ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះដោយវិបត្តិ កូវីដ-១៩ ក្នុងខេត្តបាត់ដំបងឲ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់បំផុត។

ក្នុងនាមសាខាកាកបាទក្រហមខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើររចំពោះក្រុមហ៊ុន បាត់ដំបងខនស៍ ស៊ីមេនខមភេនី លីមីធីត ដែលមានទឹកចិត្ត ធំធេង តែងតែជួយដល់ប្រជាពលរដ្ឋ តាមរយៈកិច្ចការងារមនុស្សធម៌ ក៏ដូចជាការងារសង្គមផ្សេងៗ។

អំណោយនេះជាសក្ខីភាពនៃទឹកចិត្តជ្រះថ្លារបស់ សប្បុរសជន ដែលបានបង្ហាញពីស្មារតីនៃការចែករំលែក និងកម្លាំងសាមគ្គីគ្នារបស់ប្រជាជនខ្មែរ ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្ត ល្អក្នុងគ្រាមានអាសន្ន ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ៕