(សៅប៉ូឡូ)៖ តុលាការនៃប្រទេសប្រេស៊ីល បានសម្រេចបង្កក ទ្រព្យសម្បត្តិដែលគិតជាទឹកប្រាក់ប្រមាណជិត៥០លានដុល្លារអាម៉េរិក របស់កីឡាករ ខ្សែប្រយុទ្ធ Neymar Jr របស់ក្លឹប FC Barcelona ពីបទកេងបន្លំពន្ធកាលពីចន្លោះឆ្នាំ២០១១ និងឆ្នាំ២០១៣ នេះយោងតាមការចេញផ្សាយ BBC យប់មិញ។
សូមបញ្ជាក់ដែរថា ទ្រព្យសម្បត្តិដែលត្រូវតុលាការបង្កកនេះ គិតជាទឹកប្រាក់មានជិត៥០លានដុល្លារនោះ បូករួមទាំងនាវាកម្សាន្ត (Yacht), យន្តហោះផ្ទាល់ខ្លួន (Jet) និងទ្រព្យ សម្បត្តិផ្សេងៗទៀតរបស់កីឡាករវ័យ២៣ឆ្នាំខាងលើផងដែរ ដោយបានកំពុងតែស្ថិតក្នុងការស៊ើបអង្កេតរបស់តុលាការប្រេស៊ីលនៅឡើយ នូវចំនួនប្រាក់បង់ពន្ធដែលរូបគេបន្លំ កាលពីផ្ទេរចេញពីក្លឹប Santos របស់ប្រេស៊ីលមកកាន់ក្លឹប FC Barcelona កាលពីឆ្នាំ២០១៣ និងមិនទាន់ផ្ទេរចេញកាលពីឆ្នាំ២០១១ទៀតផង តែត្រូវបាន Neymar ច្រានចោលទាំងអស់ ។
ទ្រព្យសម្បត្តិបង្កកនោះដែរ ក៏រួមបញ្ចូលទាំងក្រុមហ៊ុនចំនួន៣របស់គ្រួសារ Neymar ផងដែរ តែមេធាវីរបស់កីឡាករជនជាតិប្រេស៊ីលខាងលើ បានចាត់ទុកថា នោះជាការមួលបង្កាច់ទាំងស្រុង ដែលលើកឡើងថា «Neymar គេចវេសមិនព្រម បង់ពន្ធគ្រប់គ្រប់ចំនួន និងបង់ក្នុងកម្រិងតិចតួច» ។
យ៉ាងណាក៏ដោយក តុលាការក៏បានបញ្ជាក់ឡើងវិញដែរ ទ្រព្យសម្បត្តិទាំងនោះអាចដំណើរវិញ ដរាបណា Neymar បានបង់ប្រាក់ ៦៣.៦លានដុល្លារ បន្ថែមប្រាក់ពិន័យ១៦លានដុល្លារ គ្រប់គ្រាន់សិន ។
សូមរំលឹកដែរថា កាលពីខែមករា ឆ្នាំ២០១៦ Neymar ក៏បានឡើងតុលាការនៅប្រទេសអេស្ប៉ាញម្តងដែរ ជុំវិញឆ្លើយ បំភ្លឺករណីបង់ពន្ធដូចគ្នាដែរ តែត្រូវបានគេឆ្លើយបដិសេធទាំងអស់ និងកំពុងស្ថិតក្នុងការតាមដានរបស់តុលាការបន្តផងដែរ បូករួមទាំងមិត្តរួមក្រុម Javier Macherano និង Lionel Messi ទៀតផង ៕