(តាកែវ)៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញលិខិតបកស្រាយពីការបង្ក្រាបការប្រើប្រាស់គ្រឿងញៀន កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ នៅភូមិព្រៃមោក ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ។ នេះបើយោងតាមលិខិតបំភ្លឺរបស់ការិយាល័យប្រឆាំងបទល្មើសគ្រឿង ខេត្តតាកែវ ដែលអង្គភាពព័ត៌មាន Fresh News បានទទួលនៅរសៀលថ្ងៃនេះ។

ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ថា យោងតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោស្នងការ បានចាត់បញ្ជាឲ្យចុះស្រាវជ្រាវលើករណីមន្ត្រី៤នាក់ រងនូវការចោទប្រកាន់របស់ឈ្មោះ ធូ ប៊ុនធឿន ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនស្ថិតនៅភូមិព្រៃមោក ឃុំស្រែរនោង ស្រុកត្រាំកក់ បានធ្វើការចុះស្រាវជ្រាវយ៉ាងលំអិត និងរួមសហការណ៍ជាមួយមូលដ្ឋាន។

កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ គឺជាការបង្ក្រាបគ្រឿងញៀនរបស់នគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ (ទូរស័ព្ទទៅអធិការចំនួន៣ដងតែមិនចូលលេខហើយក៏ទូរស័ព្ទទៅអធិកររងឈ្មោះជួន សារ៉ុម តែមិនមកសហការណ៍អវត្តមាន។

កម្លាំងនគរបាលបានធ្វើសកម្មភាពជាក់ស្តែង ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ធូ ប៊ុនធឿន រួចយកមកស្នងការដ្ឋាននគរបាលខេត្តតាកែវ ហើយកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ដោយដកហូតបានរួមមាន ម្សៅក្រាមពណ៌សថ្លាចំនួនមួយកញ្ចប់តូចស្មើនឹង០,១០ក្រាម សំភារៈប្រើប្រាស់ និងថវិការមួយចំនួន។

ក្រោយមកក៏មានបងប្អូន និងប្រពន្ធរបស់ ធូ ប៊ុនធឿន បានធ្វើលិខិតធានាដើម្បីយកទៅមណ្ឌលបន្សាបគ្រឿងញៀន និងពេទ្យបង្អែករកសេវាថ្នាំព្យាបាលដោយមានការជួយជ្រុំជ្រែង ពីបងប្អូនខ្លួនឯង។ សមត្ថកិច្ចយើងធ្វើតាម នីតិវិធីនៃច្បាប់ នៅពេលប្រពន្ធ បងប្អូន និងឈ្មោះ ធូ ប៊ុនធឿន ទៅរកមណ្ឌល និងមន្ទីពេទ្យបានរួចរាល់ព្រមទាំងមានលិខិតបញ្ជាក់ពីមណ្ឌល និងពីមន្ទីរពេទ្យបង្អែក សមត្ថកិច្ចយើងប្រគល់ជូននូវសម្ភារៈ
និងថវិការមួយចំនួនទៅឲ្យវិញដោយធ្វើលិខិតបញ្ជាក់ពីមេឃុំផង។

ក្រោយពីជនរងគ្រោះត្រឡប់ទៅរកសេវាមណ្ឌលពេទ្យបង្អែក បានមួយថ្ងៃក៏មិនបានធ្វើតាមការណែនាំរបស់សមត្ថកិច្ច ហើយបានទៅបំភ្លឺនៅលោកមេឃុំចោទប្រកាន់មកសមត្ថកិច្ចថា ចាប់ជំរិតទារប្រាក់ ភ្ជង់កាំភ្លើងប្លន់ជាដើម។

ខាងក្រោមនេះជាលិខិតបំភ្លឺរបស់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន៖