(ភ្នំពេញ)៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ បានផ្ញើសារអបអរសាទរ និងជូនពរឯកឧត្តម ហ៊ុន ម៉ាណែត ក្នុងឱកាសដែលគណបក្សប្រជាជនកម្ពុជា បានតែងតាំងដំឡើងឋានៈជាអនុប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាល ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ខ្ញុំបាទសូមសម្តែងនូវអំណរសាទរ ដោយស្មោះអស់ពីដួងចិត្ត និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល មហាប្រសើរជូនឯកឧត្តម ហ៊ុន ម៉ាណែត សូមប្រកបដោយសុខភាពល្អបរិបូរណ៌ កម្លាំងមាំមួនប្រាជ្ញាវាងវៃ អាយុយឺនយូរ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍ ព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់សុខសន្តិភាព វឌ្ឍនភាព និងសម្បូររុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ ។
ខ្ញុំបាទទាំងអស់គ្នា សូមគោរពជូនពរ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី សូមប្រកបដោយពរទាំង៥ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕