(ព្រះសីហនុ)៖ មេធាវីតំណាងអោយកូនក្ដីឈ្មោះ ភឺន ផល្លា ដែលជាម្ចាស់កម្មសិទ្ធិដីទិញស្របច្បាប់ស្ថិតនៅចំណុចព្រៃស្មាច់ ភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចេញសេចក្ដីថ្លែងការណ៏ច្រានចោលនូវព័ត៌មានចោទប្រកាន់គ្មានការពិត តាមប្រព័ន្ធព័ត៌មានអនឡាញ និងបណ្ដាញសង្គមហ្វេសប៊ុក ដែលផ្សព្វផ្សាយថា កម្លាំងអង្គរក្សរបស់កូនក្ដីលោកផ្ទុះអាវុធនៅក្នុងអំពើហឹង្សាជម្លោះដីធ្លីបណ្ដាលអោយ ត្រូវប្រជាពលរដ្ឋរងរបួស។
យោងតាមសេចក្ដីថ្លែងការណ៍របស់មេធាវីលោក ភឺន ផល្លា ដែលចេញនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ក្រោយពីចុះធ្វើការស្រាវជ្រាវរួចមក បាន អះអាងថា ឧប្បត្តិហេតុកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅស្ថិតនៅលើទីតាំងដីរបស់កូនក្ដីលោក គឺគ្មានករណីផ្ទុះអាវុធអ្វីឡើយ ហើយក៏គ្មានប្រជាពលរដ្ឋណាម្នាក់រងរបួស ដោយសារគ្រាប់កាំភ្លើងដូចអ្វីដែលគេផ្សាយចោទប្រកាន់នោះដែរ គឺមានតែពួកក្រុមអនាធិបតេយ្យញុះញង់ ប្រជាពលរដ្ឋអោយប្រើអំពើហឹង្សាមកលើបុគ្គលិក កម្មកររបស់កូនក្ដីលោកអោយរងរបួស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសម្ភារតែប៉ុណ្ណោះ ដូចជារថយន្ត និងម៉ូតូជាដើម ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវលើករណីនេះ។
ខាងក្រោមនេះជាសេចក្ដីថ្លែងការណ៍ដែលចេញដោយការិយាល័យមេធាវីរបស់ លោក ភឺន ផល្លា៖