(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ បានដឹកនាំប្រជ៉ំមន្ត្រី និងអាជ្ញាធរស្រុកពាក់ព័ន្ធ ដើម្បីរៀបចំកែលំអសោភ័ណភាពសួនច្បារ តាមដងផ្លូវជាតិលេខ៦ ចាប់ពីចំណុចព្រំប្រទល់ខេត្តកំពង់ចាម ស្រុកបាធាយ ដល់រង្វង់មូលស្គន់ ស្រុកជើងព្រៃ និងការរៀបចំសណ្ដាប់ធ្នាប់នៅផ្សារផ្អាវផងដែរ។
ក្នុងកិច្ចប្រជុំ ដោយមានការចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាលអភិបាលស្រុកបាធាយ អភិបាលស្រុកជើងព្រៃ និងថ្នាក់ដឹកនាំ មន្ទីរ និងមន្ត្រីជំនាញពាក់ព័ន្ធនោះ លោកអភិបាលខេត្តបានដាក់ផែនការឲ្យអាជ្ញាធរតាមបណ្ដាស្រុក ត្រូវចាត់តាំងមន្ត្រីដើម្បីអនុវត្ត ការងារ ដោយធ្វើការថែទាំសួនច្បារជាប្រចាំ នៅក្នុងតំបន់គ្រប់គ្រងរបស់ខ្លួនប្រកបដោយភាពទទួលខុសត្រូវ។
ទន្ទឹមនឹងនោះដែរ អភិបាលស្រុកនីមួយៗ ត្រូវដឹកនាំកម្លាំងចុះត្រួតពិនិត្យជាប្រចាំត្រួតពិនិត្យ លើការថែទាំសួនច្បារនេះ ប្រកបដោយប្រសិទ្ធភាព៕