(អឺរ៉ុប)៖ ក្រុមការងារយុវជន និងប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅតាមបណ្ដាប្រទេស និងតំបន់ ក្នុងទ្វីបអឺរ៉ុប ដូចជាបារាំង អង់គ្លេស អាល្លឺម៉ង់ ស្វីស ប៊ែលហ្សិក និងហូឡង់ បានបរិចា្ចគថវិកាចំនួន ៦១,៨៦៦ដុល្លារអាមេរិក តាមរយៈឯកឧត្តម ហ៊ុន ម៉ាណែត ដើម្បីប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩។

ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺនេះ បានឆ្លងចូលដល់សហគមន៍កម្ពុជា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕