(ភ្នំពេញ)៖ លោក រស់ សាម៉ីឌី ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទឈ្មោះ ម៉ាន់ ស៊ីនឿន អាយុ៥៦ឆ្នាំ តំណាងក្រុមហ៊ុន DLSNS Development Co., Ltd ទីលំនៅបច្ចុប្បន្នស្នាក់នៅ ផ្លូវ លេខ១២១ កែងផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមបទឆបោក។ នេះបើតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ។
បើតាមដីកា បានបញ្ជាក់ថា សាលាដំបូងរាជធាឪភ្នំពេញបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ម៉ាន់ ស៊ីនឿន (MANN SINOEUN) ភេទប្រុស អាយុ ៥៦ឆ្នាំ ដាក់ពន្ធនាគារកំណត់២ឆ្នាំ ពីបទ ឆបោក ប្រព្រឹត្តិនៅចំណុច រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៧ តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ និងចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះនេះ ដើម្បីយកមកអនុវត្តទោសតាមអំណាចសាលក្រម៕