កម្លាំងនគរបាលខណ្ឌដូនពេញ តាមបង្ក្រាបក្រុមចោរឆក់ទ្រព្យសម្បត្តិជនបរទេស២នាក់ ក្រោយធ្វើសកម្មភាព
17-02-2016 09:44
(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិវត្តភ្នំ ខណ្ឌដូនពេញ នៅយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៦ បានបើកប្រតិបត្តិការ បង្ក្រាប និងចាប់ខ្លួន ក្រុមចោរឆក់ទ្រព្យសម្បត្តិ២នាក់ ក្រោយធ្វើសកម្មភាពនៅចំណុចក្រុមហ៊ុន វីរៈប៊ុនថាំ ផ្លូវលេខ 106 កែង ព្រះសុីសុវត្ថិភូមិ 08 សង្កាត់វត្តភ្នំខណ្ឌដូនពេញ។
លោក ហួត ចាន់ យ៉ារ៉ាន់ អធិការនគរបាល ខណ្ឌដូនពេញ បានបញ្ជាក់ថា ជនល្មើសទី១. ឈ្មោះ ចាន់សុីថា អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះលេខ ៣១៦E៥ សង្កាត់មិត្តភាព ខណ្ឌ៧មករា
(ជាអ្នកបើកម៉ូតូ) និងទី២. ឈ្មោះ សិទ្ធិ រិទ្ធី អាយុ១៨ឆ្នាំ ទីលំនៅមិនពិតប្រាកដ ជាអ្នកធ្វើសកម្មភាពឆក។
ក្រោយចាប់ខ្លួន សមត្ថកិច្ច ដកហូតម៉ូតូ១គ្រឿង ម៉ាកវីវាពណ៌ខ្មៅ ស្លាកលេខ ព្រៃវែង 1A-1103 សេរីឆ្នាំ២០០៦ និងកាបូបស្ពាយពណ៌ខ្មៅចំនួន១ផងដែរ៕