(មណ្ឌលគិរី)៖ លោក អេង ប៊ុនហ៊ាង ត្រូវបានរាជរដ្ឋាភិបាលសម្រេចបញ្ចប់តំណែង ពីអភិបាលខេត្តមណ្ឌលគិរីហើយ ដោយដាក់លោក ស្វាយ សំអ៊ាង ដែលបច្ចុប្បន្នជាអភិបាលរងខេត្ត នឹងត្រូវឡើងកាន់តំណែងជាអភិបាលខេត្តមណ្ឌលគិរីជំនួសវិញ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ប្រាប់ Fresh News នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះ។
មន្ត្រីដដែលបានបញ្ជាក់ថា បើគ្មានអ្វីប្រែប្រួលទេ ពិធីផ្លាស់ប្តូរតំណែងនេះ នឹងត្រូវរៀបចំឡើងនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ស្អែកនេះ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សូមជំរាបថា លោក អេង ប៊ុនហ៊ាង ដល់ពេលវេលាត្រូវចូលនិវត្តន៍៕