(សហរដ្ឋអាមេរិក)៖ យោងតាមភ្នាក់ងារ Fresh News រាយការណ៍ទីកន្លែងកិច្ចប្រជុំអាស៊ាន-អាមេរិក នៅមុននេះបន្តិចបានឲ្យដឹងថា កិច្ចប្រជុំចុងក្រោយ រវាងមេដឹកនាំអាស៊ាន ជាមួយប្រធានាធិបតីអាមេរិក បានចាប់ផ្តើមហើយ, ត្រូវនឹងវេលាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ (ម៉ោងនៅអាមេរិក)។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កិច្ចប្រជុំកំពូលនេះ បានផ្តល់នូវភាពជាដៃគូរយុទ្ធសាស្ត្ររវាងអាស៊ាន អាមេរិក បានផ្តល់នូវផលប្រយោជន៌យ៉ាងច្រើនដល់សន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ។
Facebook សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា «ព្រឹកនេះជាការប្រជុំចុងក្រោយ រវាងថ្នាក់ដឹកនាំអាស៊ានជាមួយ ប្រធានាធិបតីអាមេរិក។ ភាពជាដៃគូរយុទ្ធសាស្ត្ររវាងអាស៊ាន អាមេរិក បានផ្តល់នូវផលប្រយោជន៌យ៉ាងច្រើនដល់សន្តិភាព និងការអភិវឌ្ឍន៍។ ខ្ញុំមិនមែនជាអ្នកសារព័ត៌មានទេ តែខ្ញុំចង់ឱ្យប្រជាជនកម្ពុជាយើងទទួលបាន ព័ត៌មានលឿនបំផុត តាមលទ្ធភាពដែលអាចធ្វើបាន។ ដូចនេះហើយទើបឆ្លៀតប្រើ Facebook ផ្ទាល់ ផ្សាយចេញពីតុប្រជុំ។ សង្ឃឹមថា មិនមានអ្នកទិទៀនខ្ញុំថា ជានាយករដ្ឋមន្ត្រី Facebook នោះទេ៕