(អង្គការប្រជាជាតិ)៖ លោក Boutros Boutros-Ghali អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានទទួលមរណភាព នៅថ្ងៃទី១៦ ខែកុម្ភ ឆ្នាំ ២០១៦ ក្នុងវ័យ ៩៣ឆ្នាំ ដោយជំងឺចាស់ជរា នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC ចេញផ្សាយនៅមុននេះបន្ដិច។
លោក Boutros Boutros-Ghali ជាគឺជាជនជាតិអេហ្ស៊ីប ដំបូងគេបំផុតដែលបានទទួលតំណែងខ្ពស់ជាមន្ត្រី UN ក្នុងនោះលោក បានទទួលតំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិនៅចន្លោះឆ្នាំ ១៩៩២-១៩៩៦ ហើយការស្លាប់នេះ មិនត្រូវបានគេបញ្ជាក់ច្បាស់លាស់ឡើយ គ្រាន់តែដឹងថា គាត់ស្លាប់ដោយសារជំងឺចាស់ជរា។
គួរបញ្ជាក់ផងដែរ លោក Boutros Boutros-Ghali បានកើតនៅឆ្នាំ១៩២២ ជាអ្នកនយោបាយអេហ្ស៊ីប និងជាមន្ត្រីការទូត ធ្លាប់ទទួលបានមុខតំណែងជាអនុរដ្ឋមន្ត្រីការបរទេស ដែលទទួលបានមុខតំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិ ជំនាន់ទី៦៕