(ភ្នំពេញ)៖ លោក កុយ គួង និងលោកស្រី ទួត បញ្ញា ត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។
ការតែងតាំងអ្នកទាំងពីរ ជារដ្ឋលេខាធិការក្រសួងការបរទេស ធ្វើឡើងបន្ទាប់ពីមានការទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅព្រះមហាក្សត្រ។
សូមបញ្ជាក់ថា មុននឹងទទួលបានតំណែងថ្មីនេះ លោក កុយ គួង ជាអ្នកនាំពាក្យក្រសួងការបរទេស ចំណែកឯលោកស្រី ទួត បញ្ញា គឺជាអនុរដ្ឋលេខាធិការក្រសួងការបរទេស៕