(តាកែវ)៖ ពិតជាអស្ចារ្យជុំរំសត្វស្លាបនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ នៃខេត្តតាកែវ នារដូវរំហើយ។ មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋក៏លាន់មាត់ថាទស្សនីយភាពសត្វស្លាបហោះហើរ រកចំណីពិតជាកម្រជួបប្រទះ។
យោងតាមរបាយការណ៍របស់មន្ទីរបរិស្ថាន ខេត្តតាកែវ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្ស បានសហការជាមួយមន្ត្រីជីវៈចម្រុះចុះល្បាត និងអង្កេតសត្វស្លាបព្រៃ ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ នាខេត្តតាកែវ បានប្រទះឃើញសត្វសំខាន់ៗដូចជា សត្វកុក មានចំនួន៤១ ក្បាល, ទាកាបព្រៃក្បាលឆ្នូត ជាង ២ពាន់ក្បាល និងសត្វក្រៀលមានចំនួន ២៦ក្បាល៕
សូមទស្សនាវីដេអូ ដូចខាងក្រោម៖