(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នឹងបើកវគ្គបណ្ដុះបណ្ដាលភាសាចិនកម្រិតមូលដ្ឋាន ក្នុងវិស័យទេសចរណ៍ដោយឥតគិតថ្លៃតាមប្រព័ន្ធអនឡាញ ដល់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន ដែលមានបំណងអភិវឌ្ឍសមត្ថភាពលើជំនាញនេះ។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលខាងលើនឹងចាប់ផ្ដើមសិក្សាចាប់ពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ តទៅ។
ចំពោះបុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជនដែលចាប់អារម្មណ៍ចំពោះវគ្គបណ្ដុះបណ្ដាលនេះ អាចចុះឈ្មោះចូលរួមសិក្សាតាមរយៈអាសយដ្ឋានគេហទំព័រ https://www.tptd.org ឬតាមរយៈស្កេន OR Code។
ខាងក្រោមនេះជាខ្លឹមសារលម្អិត ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖