(ភ្នំពេញ)៖ អគ្គិភ័យឆេះផ្ទះជាន់ទី២ជាប់មនុស្សក្នុងផ្ទះត្រូវបានជួយសង្រ្គោះមនុស្ស៥នាក់ ហេតុការណ៍ក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ផ្ទះលេខ១៦៣ ភូមិ៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ហេតុការណ៍ កើតហេតុឡើងនៅវេលាម៉ោង១០៖០០នាទីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។
បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋបានថ្លែងប្រាប់ភ្នាក់ងារ Fresh News ដែលផ្សាយផ្ទាល់នៅទីនោះថា ពីដំបូងឮសំឡេងផ្ទុះកំប៉ុងហ្គាសមួយបណ្ដាលឱ្យមានជាអណ្តាតភ្លើង បណ្ដាលឱ្យឆាបឆេះរាលដាលផ្ទះនៅជាន់ទី២ មួយល្វែងទាំងអស់តែម្តង បន្ទាប់មកដោយមានការជួយសង្គ្រោះគាស់ទ្វារបន្ទប់ នៅខាងលើមួយបានជួយសង្គ្រោះ បានបុរសម្នាក់ដែលបណ្តាលឲ្យរងរបួសធ្ងន់ និងមាននារី៤នាក់ទៀតក៏ត្រូវបានជួយសង្រ្គោះជាបន្តបន្ទាប់ផងដែរ។
សមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីករណីអគ្គិភ័យ ឆាបឆេះខាងលើនេះបង្កឡើងដោយសារអ្វីនៅឡើយទេ ហេតុការណ៍នេះសមត្ថកិច្ចកំពុងស្រាវជ្រាវនៅឡើយ។
សូមបញ្ជាក់ថា ករណីអគ្គីភ័យខាងលើនេះប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន០៦គ្រឿង ហើយសមត្ថកិច្ចពន្លត់បានទាំងស្រុងនៅថ្ងៃកើតហេតុដដែល៕