(ភ្នំពេញ)៖ ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង មន្រ្តីរាជការរដ្ឋបាលក្រុង ក្រុមប្រឹក្សាសង្កាត់ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋក្នុងក្រុងដូនកែវ បានបរិច្ចាគថវិកា២០លានរៀល ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩។
ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ៕