(កណ្តាល)៖ ដើម្បីឱ្យប្រជាពលរដ្ឋមានទំនុកចិត្តលើចំណុះប្រេង និងសាំង នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកណ្តាល បានសហការជាមួយរថយន្តពិសោធន៍ចល័តផ្នែកប្រេងឥន្ទនៈ និងមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត ការចុះត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ទនៈ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ 21B ក្នុងស្រុកស្អាង ខេត្តកណ្តាល បានចំនួន ០៧ស្ថានីយ៍/ដេប៉ូ។
លោក តូច ចៅកុយ ប្រធានសាខា ក.ប.ប ខេត្តកណ្តាល បានឱ្យដឹងថា ជាលទ្ធផលចុះអង្កេតក្រុមការងាររបស់លោកបានពិនិត្យឃើញថា៖ ទី១៖ ស្ថានីយ៍/ដេប៉ូ មានអនុលោមភាព ទាំងផ្នែក បរិមាណ និងគុណភាព, ទី២៖ ស្ថានីយ៍/ដេប៉ូ អនុលោមភាពផ្នែកបរិមាណ តែមិនអនុលោមភាព ផ្នែកគុណភាព, ទី៣៖ ស្ថានីយ៍/ដេប៉ូ មានអនុលោមភាពផ្នែកគុណភាព តែមិនអនុលោមភាពផ្នែកបរិមាណ និងទី៤៖ ស្ថានីយ៍/ដេប៉ូ មិនអនុលោមភាព ទាំងផ្នែកបរិមាណ និងគុណភាព។
លោកបានបន្ថែមថា ចំពោះស្ថានីយ៍/ដេប៉ូ ទាំង០៧ ដែលមិនមានអនុលោមភាព ក្រុមការងារជំនាញបានធ្វើកិច្ចសន្យាឱ្យកែប្រែ ព្រោះជាការរកឃើញលើកទីមួយ បើមានកំហុសលើកក្រោយនឹងអនុវត្តនីតិវិធីច្បាប់