(សៀមាប)៖ នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរា បានជួសជុលកំណាត់ផ្លូវវង់ធំចាប់ពីមុខប្រាសាទប្រែរូប រហូតដល់ខាងលិចប្រាសាទមេបុណ្យខាងកើតដែលមានប្រវែង ១,៨០០ ម៉ែត្រ។ នេះគឺជាការបន្តការជួសជុលពីឆ្នាំ២០១៩ ដែលអាជ្ញាធរជាតិអប្សរាបានជួសជុលកែលម្អកំណាត់ផ្លូវវង់ធំ ចាប់ពីប្រាសាទនាគព័ន្ធរហូតដល់ប្រាសាទមេបុណ្យខាងកើតប្រវែង ៥ គីឡូម៉ែត្រ។
ចំពោះការអនុវត្តការងារជួសជុលកែលម្អផ្លូវពីមុខប្រាសាទប្រែរូប រហូតដល់ខាងលិចប្រាសាទមេបុណ្យខាងកើត មានទទឹង ៦ ម៉ែត្រ ជាប្រភេទបេតុងកៅស៊ូ (AC)ហើយគ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២១ ខាងមុខ។
សូមបញ្ចាក់ដែរថា កំណាត់ផ្លូវវង់ធំក្នុងតំបន់ឧទ្យានអង្គរមានប្រវែងជាង ២០ គីឡូម៉ែត្រ ជាផ្នែកមួយដ៏សំខាន់សម្រាប់ការធ្វើដំណើររបស់អ្នកស្រុកផង និងបម្រើឱ្យវិស័យទេសចរណ៍ផង៕