(សៀមរាប)៖ ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក ភ្នាក់ងារ ពលករ និងឆ្មាំ នៃអាជ្ញាធរជាតិអប្សរា សរុបមានចំនួន៦១៥នាក់ បានចូលរួមចចំណែកបរិច្ចាគថវិកាចំនួន២២,០៣៤,៤៨៦ រៀល និង១,០៣៧ដុល្លារ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
ការចូលរួមបរិច្ចាគនេះធ្វើឡើងបន្ទាប់ពីសម្ដេចនាយករដ្ឋមន្រ្តី ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា៕