(ភ្នំពេញ)៖ ពលរដ្ឋខ្មែរចំនួន ២១រូប រួមទាំងព្រះសង្ឃ និងដូនជីជាដើម ដែលជាប់គាំងក្នុងការធ្វើដំណើរនៅប្រទេសមីយ៉ាន់ម៉ា ដោយសារតែការរីករាលដាលជំងឺកូវីដ១៩នោះ នឹងត្រឡប់មកដល់កម្ពុជាវិញវេលាថ្ងៃត្រង់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ ក្រោមការសម្របសម្រួលរបស់ ស្ថានទូតកម្ពុជាប្រចាំប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានជួយសម្របសម្រួលជូនពលរដ្ឋខ្មែរចំនួន ២១រូប រួមទាំងព្រះសង្ឃ និងដូនជី ដែលនឹងត្រូវធ្វើដំណើរត្រឡប់មកកម្ពុជាវិញតាមជើងយន្តហោះ Charter Flight របស់ក្រុមហ៊ុនអាកាសចរណ៍មីយ៉ាន់ម៉ា (Myanmar Airways International—MAI) លេខ៖ 8M 401 RGN-PNH ពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១២:៣០៕
ខាងក្រោមនេះជាសេចក្តីប្រកាស របស់អ្នកនាំពាក្យក្រសួងការបរទេស៖