(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំវេទិកាសាធារណៈស្តីពីស្ថានភាព និងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាសម្រាប់ឆ្នាំ២០១៦ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០១៦ខាងមុខនេះ។

វេទិកាសាធារណៈនេះ គ្រោងប្រព្រឹត្តទៅក្រោមអធិបតីភាព លោក វង្សី វិស្សុត រដ្ឋមន្រ្តីស្តីទី នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, តំណាងដៃ គូអភិវឌ្ឍន៍, វិស័យឯកជន, អង្គការសង្គមស៊ីវិល និង ស្ថាប័នស្រាវជ្រាវ, សកលវិទ្យាល័យធំៗ សិស្ស-និស្សិត ព្រមទាំងបណ្តាញសារព័ត៌មាន និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ៕