(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ មានដូចខាងក្រោម៖
- ព័ត៌មាន Fresh News
១៖ ថ្ងៃនេះក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ម្នាក់ ជាករណីនាំចូល ខណៈអ្នកជាសះស្បើយមិនមានទេ
២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៧៧លាននាក់ ស្លាប់ជាង ១លាន ៦៩ម៉ឺននាក់ និងជាសះស្បើយជាង ៥៤លាននាក់!
៣៖ គិតត្រឹមម៉ោង៤រសៀល ថ្ងៃទី២១ ខែធ្នូនេះ រាជរដ្ឋាភិបាលទទួលបានថវិកាពីសប្បុរសជនសរុប ជាង៥៣លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដដំណាក់កាលដំបូង
៤៖ បណ្តាប្រទេសអឺរ៉ុប ចាប់ផ្តើមផ្អាកជើងហោះហើរពីចក្រអង់គ្លេស ដោយសារតែភ័យខ្លាចជំងឺកូវីដ-១៩ ទម្រង់ថ្មី ដែលបានលេចឡើងនៅក្នុងប្រទេសនេះ
៥៖ តុលាការសម្រេច ប្រកាសសាលក្រមលើសំណុំរឿង២ករណីរបស់ទណ្ឌិត សម រង្ស៉ី ពាក់ព័ន្ធបំភ្លៃព័ត៌មានការស្លាប់របស់ លោក ហុក ឡង់ឌី និងករណីញុះញង់កុំឱ្យប្រជាពលរដ្ឋសងលុយធនាគារ នៅបំណាច់ឆ្នាំនេះ
៦៖ សហរដ្ឋអាមេរិក៖ មនុស្សជាង១៨ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ១,៤១៤នាក់ស្លាប់ នៅក្នុងពេល២៤ម៉ោង!
៧៖ សេចក្តីព្រាងច្បាប់ចំនួន៤ ត្រូវបានព្រឹទ្ធសភាអនុម័តទាំងស្រុង ក្នុងសម័យប្រជុំលើកទី៦ នីតិកាលទី៤
៨៖ ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ «៣៨២នាក់ទៀត» ដែលពាក់ព័ន្ធនឹងការផ្ទុះ ករណីឆ្លងក្នុងខេត្ត Samut Sakhon
៩៖ ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំ ស្តីពីការការពារការចម្លងវីរុសកូវីដ១៩ នៅក្នុងសហគមន៍ ក្នុងអំឡុងពេលឆ្លងឆ្នាំសកល និងសម្រាប់ឆ្នាំ២០២១
១០៖ ជប៉ុនអនុម័តសេចក្តីព្រាងកញ្ចប់ថវិកា «១.០៣ទ្រីលានដុល្លារ» ដែលច្រើនបំផុតមិនធ្លាប់មាន ចំពោះមុខវិបត្តិកូវីដ-១៩
១១៖ ក្រសួងធនធានទឹក៖ ឥទ្ធិពលកូនព្យុះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា ចុះត្រជាក់ដល់១៧អង្សាសេ ចាប់ពីថ្ងៃទី២៣-២៤ ខែធ្នូ ខណៈខេត្តមាត់សមុទ្រ នឹងមានខ្យល់បក់បោកខ្លាំង រលកខ្ពស់ៗ
១២៖ ក្រុមយុទ្ធនាការលោក ដូណាល់ ត្រាំ នឹងប្រើដង្ហើមចុងក្រោយ ស្នើឲ្យតុលាការកំពូលអាមេរិក «លុបចោលលទ្ធផលបោះឆ្នោត»
១៣៖ អង្គភាពព័ត៌មាន Fresh News រួមគ្នាបរិច្ចាគថវិកា២៥០៥ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩
១៤៖ មហាសន្និបាត UN៖ «មនុស្សគ្រប់រូបលើផែនដី ត្រូវតែទទួលបានវ៉ាក់សាំងកូវីដ-១៩»
១៥៖ ក្រសួងបរិស្ថាន នឹងចាត់វិធានការច្បាប់ចំពោះជនណា ដែលនៅបន្តទិញលក់ កេសរកូលព្រៃ ឬអ័រគីដេជិតផុតពូជ ជាលក្ខណៈអាជីវកម្មនាំទៅក្រៅប្រទេស
១៦៖ អឺរ៉ុបនឹងចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្រោយថ្ងៃបុណ្យណូអែល ទៅតាមការរំពឹងទុក
១៧៖ ក្រសួងបរិស្ថាន អំពាវនាវអ្នកប្រើទឹកពីអាងទឹកធម្មជាតិភ្នំគូលែន ជាលក្ខណៈពាណិជ្ជកម្ម ផ្តល់ថវិកាវិភាគទានស្ម័គ្រចិត្ត ដើម្បីការពារប្រព័ន្ធអេកូឡូស៊ី នៅឧទ្យានជាតិជ័យវរ្ម័ន-នរោត្តមភ្នំគូលែន
១៨៖ សភាអាមេរិក អនុម័តកញ្ចប់ថវិកា បញ្ចៀសការបិទរដ្ឋាភិបាល ខណៈព្រមព្រៀងគ្នាលើកញ្ចប់ថវិកាជំនួយកូវីដ -១៩
១៩៖ ក្រសួងបរិស្ថាន គ្រោងនឹងបង្កើតធនាគារពូជកេសរកូល និងរុក្ខជាតិផ្សេងៗ ដើម្បីអភិរក្សកុំឲ្យផុតពូជ
២០៖ ជប៉ុន បង្កើនថវិកាយោធា ដល់៥២ពាន់លានដុល្លារ ប្រឈមមុខនឹងការកើនឡើងអំណាចយោធាចិន
២១៖ ក្រុមប្រឹក្សាធម្មនុញ្ញ តម្កល់សេចក្តីសម្រេចរបស់ គ.ជ.ប ចំពោះបណ្តឹងរបស់ LDP ហើយបិទផ្លូវតវ៉ា
២២៖ សេអ៊ូល ហាមឃាត់ការជួបជុំគ្នា ចាប់ពីមនុស្ស៥នាក់ឡើងទៅ ខណៈកូរ៉េខាងត្បូងមានអ្នកស្លាប់ប្រចាំថ្ងៃដោយសារកូវីដ-១៩ ច្រើនបំផុតមិនធ្លាប់មាន
២៣៖ ស្ថានទូតអាមេរិកនៅបាកដាដ រងការវាយប្រហារដោយគ្រាប់រ៉ុក្កែត, អាមេរិកថ្កោលទោស និងជំរុញឲ្យអ៉ីរ៉ាក់ធ្វើការឆ្លើយតប
២៤៖ ចិន បញ្ជូនកងនាវាផ្ទុកយន្តហោះចម្បាំង ទៅធ្វើសមយុទ្ធយោធា ក្នុងតំបន់សមុទ្រចិនខាងត្បូង
២៥៖ ហ្វីលីពីននឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ ចំនួន៣០លានដូសពីក្រុមហ៊ុន Novavax នៅពាក់កណ្តាលឆ្នាំ២០២១
២៦៖ ចិនចាប់ផ្តើមអភិវឌ្ឍមជ្ឈមណ្ឌលមួយ ដើម្បីផលិតវ៉ាក់សាំងកូវីដ-១៩ ដោយប្រើបច្ចេកវិទ្យា mRNA ជាលើកដំបូង
២៧៖ រុស្ស៊ីអះអាងថា វ៉ាក់សាំង Sputnik V មានសមត្ថភាពទប់ទល់ វីរុសកូវីដ-១៩ទម្រង់ថ្មី ដែលត្រូវបានរកឃើញនៅអង់គ្លេស
- ព័ត៌មាន Fresh News Plus
១៖ សភាអាមេរិកអនុម័តថវិកា ១.៩ពាន់លានដុល្លារ ដើម្បីផ្លាស់ប្ដូរឧបករណ៍ទូរគមនាគមន៍ក្រុមហ៊ុន Huawei និង ZTE ចេញពីសហរដ្ឋអាមេរិក
២៖ ក្លិបណាហ្គា តែងតាំងលោក Jose Alves Borges ធ្លាប់ដឹកនាំក្លិបធំៗនៅថៃ ជានាយកបច្ចេកទេស
៣៖ Man Utd ឡើងមក Top-3 ប្រជែងតំណែងជើងឯក PL ក្រោយបំបាក់ Leeds United ៦-២
៤៖ តើអ្នកដឹងទេ! ប្រទេសណាដែលផ្លាស់រាជធានី-រដ្ឋធានីញឹកញាប់ជាងគេ?
៥៖ Rafael បង្កើតកំណត់ត្រាស៊ុតគ្រាប់បាល់លឿនត្រឹម ៦វិនាទីនៅលីគ Serie A ក្នុងជំនួប AC ឈ្នះ Sassuolo
៦៖ ខ្សែប្រយុទ្ធ Thuram ត្រូវពិន័យកាត់ប្រាក់ពលកម្ម ១ខែ ពីបទស្តោះទឹកមាត់ដាក់ខ្សែការពារ Posch
៧៖ Chungha ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩ របស់នាងមានការប្រសើរឡើង
៨៖ ក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin ចុះកិច្ចព្រមព្រៀង៤.៤ពាន់លានដុល្លារ ដើម្បីទិញយកក្រុមហ៊ុនផលិតម៉ាស៉ីនរ៉ុក្កែត Aerojet Rocketdyne
៩៖ Zoom ផ្តល់ឱកាសឲ្យអ្នកប្រើប្រាស់និយាយគ្នា ដោយគ្មានពេលវេលាកំណត់ឡើយ អំឡុងបុណ្យគ្រិស្តស្មាស់និងឆ្លងឆ្នាំសកល
១០៖ បឹងកេត ប្រកាសបន្ដកិច្ចសន្យាថ្មីដល់ខ្សែប្រយុទ្ធឆ្នើម ម៉ាត់ នូរុណ ៣រដូវកាលទៀត
១១៖ ក្រុមហ៊ុន Huawei ជួយកសាងផ្លូវល្បឿនលឿនដំបូងគេ នៅក្នុងប្រទេសឡាវ
១២៖ តើអ្នកដឹងទេ! ប្រទេសណាដែលព្យាយាមដកខ្លួនចេញពី UN មុនគេបង្អស់?
* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com