(ភ្នំពេញ)៖ សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី និងក្រុមអតីតនិស្សិតពីសូវៀត និងរុស្ស៊ី បានបរិច្ចាគថវិកាចំនួន ៣ ៧៨១.៩៨ដុល្លារ និង១ ៣៦០ ០០០ រៀល ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩។
ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ៕