(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៤ ត្រូវបានព្រឹទ្ធសភាអនុម័តទាំងស្រុង នៅក្នុងសម័យប្រជុំលើកទី០៦ នីតិកាលទី៤ នៃព្រឹទ្ធសភា ដែលធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ។ សម័យប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។
សេចក្តីប្រកាសព្រឹទ្ធសភា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបាន បញ្ជាក់ថា សេចក្តីព្រាងច្បាប់ទាំង៤នោះរួមមាន៖ សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១, សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩, សេចក្តីព្រាងច្បាប់ ស្តីពីមូលបត្ររដ្ឋ និង សេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
សមាជិកព្រឹទ្ធសភា ដែលបានចូលរួមអនុម័តលើសេចក្តីព្រាងច្បាបន់ទាំងនេះ មានចំនួន ៥៧រូប ហើយក្នុងនោះ ក្នុងនោះ ក៏មានការឡើងការពារសេចក្តីព្រាងច្បាប់ ដោយតំណាងរាជរដ្ឋាភិបាលផងដែរ នោះគឺ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញជាដើម។
បន្ទាប់ពីបានអ នុម័តលើសេចក្តីព្រាងច្បាប់ចំនួន៤នេះ ព្រឹទ្ធសភានឹងបន្តសម័យប្រជុំលើកទី៦ នីតិកាលទី៤ វេលាម៉ោង៨:០០នាទីព្រឹក ថ្ងៃទី២២ខែធ្នូ ឆ្នាំ២០២០ ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់មួយចំនួនទៀត ដែលជារបៀបវារៈ នៃសម័យប្រជុំលើកទី០៦៕
ខាងក្រោមនេះជាសេចក្តីប្រកាសអំពីលទ្ធផលនៃសម័យប្រជុំលើកទី០៦ របស់ព្រឹទ្ធសភា៖