(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ មានដូចខាងក្រោម៖
- ព័ត៌មាន Fresh News
១៖ ដំណឹងដ៏រីករាយ! ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ថ្មីនៅកម្ពុជានោះទេ ខណៈអ្នកជំងឺ១៧នាក់ជាសះស្បើយ
២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៧៥លាននាក់ ស្លាប់ជាង ១លាន ៦៦ម៉ឺននាក់ និងជាសះស្បើយជិត ៥៣លាននាក់!
៣៖ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យស្ថាប័នព័ត៌មានទាំងអស់ ប្រកាន់ខ្ជាប់វិជ្ជាជីវៈ និងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
៤៖ ក្រុមហ៊ុនអាមេរិក Pfizer ដាក់ពាក្យស្នើសុំទៅ ក្រសួងសុខាភិបាលជប៉ុន ឲ្យអនុម័តការប្រើប្រាស់ វ៉ាក់សាំងកូវីដ-១៩
៥៖ សម្តេចតេជោ ហ៊ុន សែន៖ ស្ថាប័នព័ត៌មាន គឺជាផ្នែកមួយដែលបន្សាបដំណឹងក្លែងក្លាយលើបញ្ហាកូវីដ បង្កើតដោយក្រុមប្រឆាំង និងក្រុមឱកាសនិយម
៦៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ២៣ម៉ឺននាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣,២៧៧នាក់ទៀតស្លាប់ ក្នុងពេលតែ១ថ្ងៃ!
៧៖ ចក្រភពអង់គ្លេសប្រកាសថា មិនអនុវត្តព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះ EBA លើប្រទេសកម្ពុជានោះទេ
៨៖ វ៉ាក់សាំងកូវីដ-១៩នៃក្រុមហ៊ុន Moderna ទទួលការគាំទ្រពេញទំហឹង ពីក្រុមពិគ្រោះយោបល់ជូន រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA
៩៖ តែងតាំង លោកស្រី បាន ស្រីមុំ ជាអភិបាលខេត្តប៉ៃលិន ជំនួសលោក ផាន់ ចា ន់ធុល ដែលត្រូវបានតែងតាំងជា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
១០៖ ក្រោយពីបានដឹងថាប្រធានាធិបតីបារាំង «ឆ្លងជំងឺកូវីដ-១៩» មេដឹកនាំអឺរ៉ុបមួយចំនួនទៀត ចាប់ផ្តើមធ្វើចត្តាឡីស័ក និងតេស្ត!
១១៖ ព្រឹទ្ធសភា បង្ហាញលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
១២៖ លោក ពូទីន៖ ប្រសិនបើ រុស្ស៊ីចង់សម្លាប់មេបក្សប្រឆាំង លោក Navalny ពិតមែន ម្ល៉ោះមិនទុកឲ្យរស់ ដល់ថ្ងៃនេះទេ
១៣៖ ក្រសួងពាណិជ្ជកម្ម សាទរយ៉ាងខ្លាំងចំពោះការប្រកាសរបស់ចក្រភពអង់គ្លេស មិនអនុវត្តការព្យួរផ្នែកខ្លះនៃ EBA លើកម្ពុជា, ១១ខែ ឆ្នាំនេះ កម្ពុជានាំចេញទៅអង់គ្លេសមាន៧៦៦លានដុល្លារ
១៤៖ លោក ពូទីន រំពឹងថាទំនាក់ទំនងរុស្ស៊ី-អាមេរិក នឹងល្អប្រសើរឡើងវិញក្រោយ លោក បៃដិន ឡើងកាន់អំណាច
១៥៖ ផ្ទះមួយខ្នងជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់សម្តេចម៉ែ ត្រូវបានប្រគល់ជូនតាយាយកំសត់ និងចៅកំព្រា៣នាក់ នៅខេត្ដកំពង់ស្ពឺ
១៦៖ ទិន្នន័យដំបូងៗបង្ហាញថា ការចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca «ចំនួន២ដូសពេញ» អាចជំរុញប្រព័ន្ធភាពសុំាបានល្អ
១៧៖ កូរ៉េខាងត្បូង ផ្តល់ជំនួយសម្ភារបរិក្ខារវេជ្ជសាស្រ្ត សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ ជូនរាជរដ្ឋាភិបាលកម្ពុជា
១៨៖ ប្រធានគ្រប់គ្រងជំងឺអាហ្វ្រិកៈ ក្រុមហ៊ុនផលិតឱសថ គួរកាត់បន្ថយតម្លៃវ៉ាក់សាំង COVID-19 សម្រាប់អាហ្វ្រិក
១៩៖ មនុស្សជំនិតម្នាក់របស់លោក ចូ បៃដិន ធ្វើតេស្ត «វិជ្ជមានកូវីដ-១៩» ខណៈលោក បៃដិន វិញធ្វើតេស្ត «អវិជ្ជមាន»
២០៖ កូរ៉េខាងត្បូងរកឃើញអ្នកឆ្លងកូវីដ-១៩ «លើស១,០០០នាក់ក្នុងមួយថ្ងៃ» រយៈពេល៣ថ្ងៃជាប់ៗគ្នា!
២១៖ លោក ចូ បៃដិន តែងតាំងលោកស្រី Deb Haaland, ស្ត្រីជនជាតិដើមអាមេរិកដំបូងគេបង្អស់ ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
២២៖ ខេត្តមួយរបស់ចិន នឹងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋទូទៅនៅដើមឆ្នាំ២០២១
២៣៖ ការចោទចិនថាបាន ជះឥទ្ធិពល លើការបោះឆ្នោតនៅអាមេរិក គឺជាការប្រឌិតទាំងស្រុង, នេះបើតាមក្រសួងការបរទេសចិន
២៤៖ លោក ដូណាល់ ត្រាំ ចេញបទបញ្ជាថ្មីពាក់ព័ន្ធការប្រើប្រាស់ ប្រព័ន្ធម៉ាស៊ីន-នុយក្លេអ៊ែរ នៅក្នុងទីអវកាស
២៥៖ បទវិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក ចូ បៃដិន អាចទុកចិត្តបានដែរឬទេ?
- ព័ត៌មាន Fresh News Plus
១៖ Huawei បោះទុន២០០លានអឺរ៉ូ បង្កើតរោងចក្រផលិតឧបករណ៍បណ្ដាញទូរស័ព្ទ នៅក្នុងប្រទេសបារាំង
២៖ អត្តពលិករុស្ស៊ី ត្រូវបានហាមឃាត់មិនឲ្យចូលរួមប្រកួត Tokyo Olympics និង World Cup 2022
៣៖ Rashford រកបាន ២គ្រាប់ក្នុងជ័យជម្នះ Man Utd វាយបកឈ្នះ Sheffield ៣-២ នៅ PL
៤៖ Mercedes Benz បិទរោងចក្រផលិតរថយន្តទំនើប នៅប្រេស៊ីលដោយសារ COVID-19
៥៖ កីឡាបាញ់កាំភ្លើងកម្ពុជា ក្លាយជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធអន្ដរជាតិ
៦៖ តារាជើងចាស់អង់គ្លេស ក្នុងទសវត្សឆ្នាំ ១៩៦០ លោក Ian McKellen ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកដំបូង
៧៖ ក្រុមហ៊ុន Unilever គ្រោងបន្តការផ្សាយពាណិជ្ជកម្មឡើងវិញលើ Facebook, Instagram និង Twitter នៅសហរដ្ឋអាមេរិក
៨៖ កូនប្រុសរបស់ Rooney វ័យ ១១ឆ្នាំចុះកិច្ចសន្យាលេងឲ្យក្លិប Man Utd
៩៖ តើប្រជាជនខ្មែរដឹងទេ! ភ្នំពេញ ធ្លាប់ជារាជធានីរបស់កម្ពុជាប៉ុន្មានលើក ហើយមានអាយុកាលប៉ុន្មានឆ្នាំ?
១០៖ គ្រូ U19 កម្ពុជា៖ ការផ្អាកហ្វឹកហាត់ដោយសារកូវីដ-១៩ ប៉ះពាល់ខ្លាំងដល់ការចម្រាញ់កីឡាករត្រៀមប្រកួត AFC U19
១១៖ Gucci ចូលរួមក្នុងវែបសាយលក់ទំនិញលំដាប់ប្រេនរបស់ក្រុមហ៊ុន Alibaba ដើម្បីទាក់ទាញអតិថិជនចិន
* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com