(ភ្នំពេញ)៖ ការិយាល័យគ្រប់គ្រងសន្ដិសុខឯកជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជូនដំណឹងដល់សហគ្រាស គ្រឹះស្ថាន បុរី ខុនដូរ អាផាត់មិន ដែលជ្រើសរើសភ្នាក់ងារសន្ដិសុខឯកជនផ្ទាល់ខ្លួន មកចុះបញ្ជី និងសុំច្បាប់ពីត្រឹមត្រូវតាមការកំណត់។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទុករយៈពេល១ខែ ដើម្បីមកស្នើសុំដាក់ពាក្យជ្រើសរើសភ្នាក់ងារសន្ដិសុខឯកជន (ចុះបញ្ជី) ក្រុមការពារត្រួតពិនិត្យ ប្រព័ន្ធសន្ដិសុខ សុវត្ថិភាព រចនាសម្ព័ន្ធភ្នាក់ងារសន្ដិសុខឯកជន ដែលបម្រើការងារនៅតាមបុរី ខុនដូរ អាផាត់មិន ដែលគ្មានច្បាប់អនុញ្ញាត។
ក្នុងករណីមិនព្រមសហការ និងមិនអនុវត្តតាមការណែនាំ នឹងត្រូវពិន័យអន្ដរការជាទឹកប្រាក់ ចំនួន១០លានរៀល ហើយក្នុងករណីរឹងរូសមិនព្រមឲ្យក្រុមការងារពិន័យអន្ដរការណ៍នោះទេ ក្រុមការងារចម្រុះ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមច្បាប់ជាធរមាន។
ការទំនាក់ទំនងយកពាក្យស្នើសុំជ្រើសរើសភ្នាក់ងារសន្តិសុខឯកជនមាន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៃការិយាល័យគ្រប់គ្រង់សន្តិសុខឯកជន លេខទូរស័ព្ទទំនាក់ទំនង ០១២ ៨២៧ ៦៦៦, ០១៥ ៨២៧ ៦៦៦ និង០៩៨ ៩៨១ ៧៩០៕