Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កំពុងតែរំលោភក្មេងអាយុ៨ឆ្នាំ អ្នកជិតខាងមកទាន់ឃាត់ខ្លួន ប្រគល់ឲ្យនគរបាល

16-02-2016 11:08

(កណ្តាល)៖ កុមារីអាយុ៨ឆ្នាំម្នាក់ ត្រូវបានអ្នកជិតខាងឮសំឡេងស្រែកឲ្យជួយ ខណៈយុវជនជាអ្នកឃ្វាលគោម្នាក់ ចាប់រំលោភនៅកណ្តាលវាលស្រែ ស្ងាត់ រួចបានឃាត់ខ្លួនយុវជនសង្ស័យ ប្រគល់ឲ្យនគរបាល និងបានជួយកុមារីរងគ្រោះ ឲ្យរួចផុតពីក្រញាំតណ្ហាជនសង្ស័យផងដែរ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង ១២៖០០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅចំណុចទួលចាន់ទឹក ក្នុងភូមិព្រែកលោក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។

កុមារីរងគ្រោះឈ្មោះ រ.ធ.រ ភេទស្រី អាយុ៨ឆ្នាំជាសិស្ស មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ជនសង្ស័យឈ្មោះ កង ណូ ភេទ ប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិឃុំកើតហេតុជាមួយគ្នា។

នគរបាលបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ បានយកគោទៅឃ្វាល នៅចំណុចត្រពាំងធំ ក្នុងបរិវេណទួលចាន់ទឹក ពេលចងគោហើយ បានវិលត្រឡប់មកផ្ទះ មួយសន្ទុះក៏វិលត្រឡប់ទៅកន្លែងចងគោវិញ ពេលនោះក៏បានជួបនឹងក្មេងស្រីរងគ្រោះកំពុង នៅកន្លែងនោះដែរ ដោយឃើញឱកាសស្ងាត់ ជនសង្ស័យបានធ្វើសកម្មភាព ចាប់ក្មេងស្រីស្រាតខោរួចផ្តួល ទៅនឹងដីឡើងជិះពីលើ យកដៃខ្ទុប់មាត់ក្មេងកុំអោយស្រែក ប៉ុន្តែជនរងគ្រោះបានរើបំរះ ស្រែកយ៉ាងខ្លាំង ស្របពេលនោះមានឈ្មោះ នាថ ភេទស្រី ដែលជា
ប្រជាពលរដ្ឋនៅក្បែរនោះដែរ បានឮសំឡេងស្រែកឲ្យជួយ ក៏ដើរមកមើល ស្រាប់ឃើញជនសង្ស័យ និងក្មេងស្រីរងគ្រោះក្នុងស្ថានភាព ននលគក ក៏បានឃាត់ខ្លួនជនសង្ស័យ ប្រគល់ឲ្យនគរបាល នាំខ្លួនមកកាន់ប៉ុស្ដិ៍រដ្ឋបាល ដើម្បីសាកសួរនិងបញ្ជូនបន្ត មកកាន់អធិការដ្ឋាន ដើម្បីចាត់ការទៅតាមនីតិវិធី៕